បង្កើត YouTube Channel

ការបង្កើត YouTube Channel គឺជាវិធីមួដ៏ងាយស្រួលបំផុត ហើយអ្នកមិនចាំបាច់វិនិយោគប្រាក់ឡើយ។ មានគេមើល YouTube មានប្រហែលជា ៥០០០លានវីដេអូក្នុងមួយថ្ងៃៗ។ Felix Kjellberg ម្ចាស់របស់ PewDiePie រកចំនូលបាន១២លានដុល្លារក្នុងឆ្នាំ២០១៧ ពី YouTube Channel របស់គាត់។ អ្នកក៏អាចធ្វើដូចគាត់បានដែរ! សាកសមសម្រាប់អ្នកដែល ចូលចិត្តបង្កើតវីដេអូ ចូលចិត្តនិយាយហើយថតវីដេអូខ្លួនឯង ថតវីដេអូឯកសារ ឬរឿងខ្លី ជំនាញដែលត្រូវការមានសមត្ថភាពបង្កើតវីដេអូដោយប្រើកុំព្យូទ័រ ទូរស័ព្ទ ឬកាមេរ៉ាវីដេអូ ការចំណាយពេលកិច្ចការនេះត្រូវការពេលវេលាតិចឬច្រើន អាស្រ័យលើវីដេអូរបស់អ្នក។ វាអាចត្រូវការត្រឹមតែ២ ទៅ៥នាទី ឬច្រើនជាងនេះសម្រាប់ការថត និងកែរតម្រូវវីដែអូ។ ហើយត្រូវចំនាយពេលមួយចំនួនទៀតសម្រាប់ការបង្ហោះវីដេអូទៅកាន់ YouTube Channel របស់អ្នក។ គន្លឺះ១. បង្កើត YouTube Channel ដែលមានគោលដៅច្បាស់លាស់ ដូចជាអំពី ការបង្រៀនមុខវិជា្ជ ការធ្វើម្ហូប..។ ចូរកុំបង្កើតវីដេអូដែលចម្រុះលាយគ្នាហើយមិនពាក់ព័ន្ធឈ្មោះYouTube Channel។ អ្នកអាចបង្កើត YouTube Channel មួយសម្រាប់គោលដៅមួយ។ ២. ជ្រើសរើសគោលដៅដែលអ្នកស្រឡាញ់ មានន័យថា បើអ្នកចូលចិត្តធ្វើម្ហូប…