លោកស្រីវេជ្ជបណ្ឌិតអាយុ៦០ឆ្នាំម្នាក់បានរៀបរាប់ពីអារម្មណ៍ពិតនៃការឆ្លងមេរោគ Covid-19

ឈឺបំពង់កដូចគេយកកាំបិតមកអារ ក ក្អក គ្រុនក្តៅ កំដៅកាន់តែឡើងក្តៅ… ទាំងនេះគឺជាអ្វីដែលលោកស្រីវេជ្ជបណ្ឌិតអាយុ ៦០ឆ្នាំម្នាក់បានស៊ូទ្រាំក្នុងមួយសប្តាហ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី។ លោកស្រីវេជ្ជបណ្ឌិត Clare Gerada អាយុ ៦០ ឆ្នាំជាគ្រូពេទ្យប្រចាំគ្រួសារនៅក្រុងLambeth ភាគខាងលិចទីក្រុង London និងជាអតីតប្រធានមហាវិទ្យាល័យរ៉ូយ៉ាល់ជីភី បានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណាកាលពីសប្តាហ៍មុន។ ថ្មីៗនេះ អ្នកស្រីបានពណ៌នាលម្អិតពីអ្វីដែលគាត់បានឆ្លងកាត់នៅពេលឆ្លងវីរុស Covid-19 និងរបៀបដែលវីរុសវិវឌ្ឍន៍នៅក្នុងខ្លួន។ លោកស្រីវេជ្ជបណ្ឌិត Clare Gerada បាននិយាយថា “ដំបូងខ្ញុំគិតថានេះគ្រាន់តែជាជំងឺផ្ដាសាយធម្មតាដោយសារការធ្វើដំណើរច្រើនពេក។ កាលពី ៣ថ្ងៃមុនខ្ញុំបានជិះយន្តហោះត្រឡប់មកពីទីក្រុងញូវយ៉កដែលជាកន្លែងខ្ញុំចូលរួមសន្និសីទចិត្តសាស្ត្រនៅទីនោះ” ។ នៅពេលលោកស្រី Clare Gerada ទើបតែបានចាកចេញ ទីក្រុងញូវយ៉កត្រូវបានប្រកាសអាសន្នក្នុងការរាតត្បាត Covid-19 ។ ២ថ្ងៃក្រោយមកលោកស្រីចាប់ផ្តើមបង្ហាញរោគសញ្ញាអស់កម្លាំង និងក្អកស្ងួត។ ពេលដំបូងគាត់មានក្អកតិចតួច ដូច្នេះគាត់គិតថាគាត់មិនមានឆ្លងមេរោគថ្មីនោះទេ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ បំពង់ករបស់គាត់ចាប់ផ្តើមឈឺយ៉ាងខ្លាំង ហើយការឈឺចាប់នោះហាក់បីដូចគេយកកាំបិតមកអារ។ ពេលនោះហើយ គឺជាពេលដែលខ្ញុំគិតថាខ្ញុំឆ្លងវីរុសកូរ៉ូណា ព្រោះបំពង់ករបស់ខ្ញុំឈឺដូចយកកាំបិតអារ ហើយសីតុណ្ហភាពក្នុងខ្លួនរបស់ខ្ញុំកើនឡើងយ៉ាងលឿន។ ខ្ញុំដឹងភ្លាមថា វាជាមេរោគកូរ៉ូណា ព្រោះខ្ញុំមិនងាយឈឺ ហើយរដូវជំងឺផ្តាសាយក៏បានកន្លងផុតទៅហើយ។ រោគសញ្ញាទាំងនេះច្បាស់លាស់ និងវិវឌ្ឍន៍លឿនជាងជំងឺផ្តាសាយធម្មតា។ ក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានរោគសញ្ញាដំបូង លោកស្រី…

អ្នកណាយកឈីសរបស់ខ្ញុំទៅណាហើយ?

អ្នកណាយកឈីសរបស់ខ្ញុំទៅណាហើយ? Who Moved My Cheese? គឺជាគំនូរជីវចលភាសាអង់គ្លេសខ្លីមួយ ដែលផលិតឡើងក្រោយពីសៀវភៅ Who Moved My Cheese? ជាប់ចំណាត់លក់ដាច់បំផុតក្នុងលោក។ វាជាសាច់រឿងមួយដែលមានតួអង្គ៤នាក់(កណ្តុរ២ក្បាល និងមនុស្ស២នាក់) តំណាងអោយមនុស្ស៤ប្រភេទ៖ ចេះស្ទាបស្ទង់ និងធ្វើការផ្លាស់ប្អូរមុនគេ ធ្វើការផ្លាស់ប្អូរលឿន មិនព្រមទទួលការផ្លាស់ប្អូរនៅពេលដំបូង តែក្រោយមកទទួលយកការផ្លាស់ប្អូរដែលអាចនាំអោយមានលទ្ធផលល្អជាងមុន មិនព្រមទទួលការផ្លាស់ប្អូរដោយគិតថាអាចនឹងធ្វើអោយស្ថានភាពអាក្រក់ជាងមុន រឿងនេះអប់រំមនុស្សយើងអោយចេះបត់បែនតាមកាលៈទេសៈ និងតស៊ូទៅមុខជានិច្ច កុំអោយផ្តេកផ្តួលនឹងផាសុកភាពដែលមានស្រាប់ ហើយក្រោកឈរដោះស្រាយបញ្ហាចំពោះមុខ។ ចង់ដឹងថាសាច់រឿងយ៉ាងណានោះ សូមទស្សនាដូចតទៅ៖

អ្នកគង្វាលចៀម និងអ្នកកាប់អុស

រឿងអប់រំខ្លី៖ អ្នកគង្វាលចៀម និងអ្នកកាប់អុស មានបុរសពីរនាក់នៅភូមិផ្សេងគ្នា ម្នាក់ជាអ្នកគង្វាលចៀម និងម្នាក់ទៀតជាអ្នកកាប់អុស។ ជារៀងរាល់ថ្ងៃអ្នកគង្វាលចៀមតែងតែយកសត្វចៀមរបស់គាត់ទៅលែងនៅវាលដើម្បីអោយវាស៊ីស្មៅ រីឯអ្នកកាប់អុសវិញក៏តែងតែចូលព្រៃដើម្បីកាប់អុសមកលក់ដែរ។ ថ្ងៃមួយអ្នកទាំងពីរបានជួបគ្នានៅចុងព្រៃ ហើយក៏បាននិយាយគ្នាលេងទៅវិញទៅមក ដោយផុតពីរឿងមួយ ចូលដល់រឿងមួយទៀត រហូតដល់ព្រលប់ទើបអ្នកទាំងពីរចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ ជាលទ្ធផលប្រចាំថ្ងៃ ចៀមរបស់អ្នកគង្វាលបានស៊ីស្មៅឆ្អែត រីឯអ្នកកាប់អុសវិញគ្មានអុសមួយបាច់ណាឡើយ។ អ្នកអាចចំណាយពេលវេលាដូចនឹងអ្នកដទៃ តែលទ្ធផលមិនអាចដូចគ្នានោះទេ។ ដូច្នេះ អ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់ នៅពេលដែលចំណាយពេលធ្វើអ្វីមួយ។ ប្រភព៖ សុភាសិតចិន

បាបេមបា

បាបេមបា គឺជាក្រុមជនជាតិភាគតិចមួយនៅអាហ្វ្រិក ដែលមានទំនៀមទម្លាប់ដ៏ល្អមួយក្នុងការដាក់ពិន័យអ្នកដែលបានធ្វើខុស។  នៅពេលដែលមានអ្នកណាម្នាក់ធ្វើខុសអ្វីមួយ គេយកបុគ្គលនោះទៅកណ្តាលភូមិ ហើយប្រជាជនគ្រប់គ្នាទាំងចាស់ទាំងក្មេងផ្អាកធ្វើការងារទាំងអស់ ហើយទៅឈរព័ទ្ធជុំវិញជននោះ និងនាំគ្នារំលឹកនូវអំពើល្អទាំងឡាយដែលគាត់បានសាងកន្លងមកម្តងម្នាក់ៗ។ តាមទម្លាប់គេនឹងបន្តធ្វើបែបនេះរហូតដល់អស់មានអ្វីដែលគួររំលឹក (ជាទូទៅ២ទៅ៤ថ្ងៃ)។ បន្ទាប់ពីគាត់ទទួលកំហុសនិងសន្យាកែខ្លួនហើយ គេក៏ប្រារព្ធពិធីស្វាគមន៍បុគ្គលនោះចូលភូមិវិញ។ ប្រភពដើម៖ Contact, The First Four Minutes by Leonard Sunin

សត្វលា

រឿងខ្លី៖ សត្វលា បុរសម្នាក់មានសត្វលាសំណព្វមួយក្បាល ដែលតែងតែទៅព្រៃជាមួយគ្នា។ ថ្ងៃមួយសត្វលានោះបានផុងធ្លាក់ទៅក្នុងរណ្តៅមួយ ដែលពិបាកនឹងឡើងមកវិញរួច។ បុរសជាម្ចាស់បានព្យាយាមរកសព្វមធ្យោបាយ ដើម្បីជួយសត្វលានោះមកវិញ តែយកមិនរួច។ ទាល់តំរិះ គាត់ក៏សម្រេចចិត្តថា កប់សត្វលានោះទាំងរស់។ គាត់បានកាយដីកប់ពីលើសត្វលានោះ ដីបានសង្កត់សត្វលាបន្តិចម្តងៗ។ ដោយទ្រាំមិនបាន សត្វលានោះក៏រលាស់ខ្លួនឲ្យដីធ្លាក់ចុះក្រោម។ សត្វលាក៏បានជាន់លើដីដែលធ្លាក់ចុះនោះបន្តិចម្តងៗ ខណៈដែលបុរសជាម្ចាស់កំពុងតែជីកដីកប់។ ដីចូលកាន់តែច្រើនឡើងៗ សត្វលាកាន់តែឈរបានខ្ពស់ឡើងៗ។ ដល់ថ្ងៃរសៀល ដីដែលជីកកប់បានឡើងស្ទើរស្មើមាត់រណ្តៅ សត្វលាក៏បានចេញពីរណ្តៅនោះ ហើយដើរទៅផ្ទះជាមួយម្ចាស់វិញដោយសេចក្តីត្រេកអរ។ បន្ទាប់ពីរលាស់ខ្លួនពីដី (ដែលជាបញ្ហាប្រឈម) ហើយជាន់លើដីដែលបានធ្លាក់ចុះនោះមក (រៀនពីអំពីបញ្ហា) បញ្ហានោះនឹងត្រូវបានដោះស្រាយ!

ឱបជាលើកចុងក្រោយ

រឿងខ្លី៖ ឱបជាលើកចុងក្រោយ មានគូស្នេហ៍មួយគូបានបើកបរម៉ូតូមួយគ្រឿង ក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង..នារី៖ បង..កុំបើកលឿនពេក! អូនខ្លាច.. បុរស៖ បើកអញ្ចឹងហើយទើបសប្បាយ! នារី៖ អត់ទេ.. គួរឲ្យខ្លាចណាស់! បុរស៖ អញ្ចឹងប្រាប់បងមកថា អូនស្រឡាញ់បង! នារី៖ ចា! អូនស្រឡាញ់បង.. បន្ថយល្បឿនទៅបង!បុរស៖ ឥឡូវអោបបងឲ្យណែនមក! (នារីនោះក៏អោបគាត់យ៉ាងណែន).. អូនដោះមួកពីបងហើយពាក់ទៅ.. វាទើសក្បាលបងណាស់! ថ្ងៃបន្ទាប់មក ព័ត៌មានបានចុះផ្សាយថា នារីម្នាក់រងរបួសស្រាល និងបុរសម្នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ម៉ូតូខូចហ្វ្រាំងបុកនឹងអាគារ។ ការពិតនោះគឺថា ខណៈពេលដែលកំពុងបើកបរនៅលើផ្លូវ អ្នកបើកបរដែលជាបុរសនោះបានដឹងខ្លួនថា ម៉ូតូដាច់ហ្វ្រាំង ប៉ុន្តែគាត់មិនចង់ឲ្យនារីជាគូស្នេហ៍ដឹងទេ ព្រោះគាត់ខ្លាចនាងភ័យ។ ផ្ទុយទៅវិញ គាត់ឲ្យនាងនិយាយថា នាងស្រឡាញ់គាត់ និងអោបជាលើកចុងក្រោយ រួចហើយឲ្យនាងពាក់មួយការពាររបស់គាត់ ដើម្បីការពារជីវិតមនុស្សដែលគាត់ស្រឡាញ់៕

មនុស្សគ្រប់គ្នាតែងមានបញ្ហាក្នុងជីវិតរបស់ខ្លួន

រឿងខ្លី៖ មនុស្សគ្រប់គ្នាតែងមានបញ្ហាក្នុងជីវិតរបស់ខ្លួន មានយុវជនអាយុ២៤ឆ្នាំម្នាក់មើលទៅក្រៅបង្អួចរថភ្លើង ហើយស្រែកថា៖ ប៉ា.. មើលនោះ.. ដើមឈើទៅនៅពីក្រោយយើងវិញហើយ!  ឪពុករបស់ក្មេងនោះញញឹម ខណៈដែលមានគូស្នេហ៍មួយគូអង្គុយនៅជិត ហើយកំពុងមើលយុវជនដែលមានចរិកដូចក្មេងដ៏គួរឲ្យអាណិតនោះ។ បន្តិចក្រោយមក យុវជននោះក៏ស្រែកទៀតថា៖ ប៉ា.. មើលពពកកំពុងតែរត់តាមយើងហើយ!  គូស្នេហ៍មួយគូនោះទប់ចិត្តមិនបាន ក៏និយាយទៅកាន់បុរសដែលជាឪពុកថា៖ ហេតុអ្វីក៏លោកអ៊ុំមិនយកកូនប្រុសទៅពេទ្យល្អណាមួយទៅ? បុរសចំណាស់នោះក៏បានតបវិញថា៖ ខ្ញុំបាននាំទៅហើយ.. យើងទើបតែត្រឡប់មកពីពេទ្យតើ.. កូនប្រុសរបស់ខ្ញុំងងឹតភ្នែកពីកំណើត ហើយគាត់ទើបនឹងមើលឃើញថ្ងៃនេះទេ! ។ មនុស្សយើងម្នាក់ៗនៅលើលោកនេះ តែងមានបញ្ហារៀងៗខ្លន។ កុំវាយតម្លៃគេមុននឹងស្គាល់ជននោះឲ្យសោះ ព្រោះភាពពិតអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល៕

តម្លៃ

តម្លៃ មានវាគ្មិនដ៏ល្បីមួយរូបបានចាប់ផ្តើមសិក្ខាសាលាដោយកាន់ក្រដាស់ប្រាក់១០០ដុល្លារមកជាមួយ។ អ្នកចូលរួមសិក្ខាសាលាមានចំនួនប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នាស្តាប់គាត់យ៉ាងយកចិត្តទុកដាក់។ វាគ្មិនរូបនោះបានសួរទៅអ្នកចូលរួមទាំងអស់គ្នាថា៖ អ្នកណាចង់បានប្រាក់១០០ដុល្លារនេះ? អ្នកចូលរួមទាំង២០០នាក់នោះបានលើកដៃទាំងអស់គ្នា។ បន្ទាប់មកវាគ្មិនរូបនោះបាននិយាយថា៖ ក្នុងចំណោមអ្នកទាំងអស់គ្នា មានតែម្នាក់ប៉ុណ្ណោះដែលនឹងទទួលបាន១០០ដុល្លារនេះ ប៉ុន្តែអនុញ្ញាតិឲ្យខ្ញុំធ្វើដូច្នេះសិន… (គាត់ក៏ញីក្រដាស់១០០ដុល្លារនោះ) គាត់ក៏សួរទៀតថា៖ អ្នកណាខ្លះនៅតែចង់បានវា?អ្នកចូលរួមទាំង២០០នាក់នោះនៅតែលើកដៃគ្រប់គ្នា។ ក្រោយមកគាត់ក៏និយាយទៀតថា៖ ចុះបើខ្ញុំធ្វើដូច្នេះ..(គាត់បានទម្លាក់ក្រដាសប្រាក់នោះទៅក្រោម ហើយជាន់ឈ្លីវាឲ្យខ្ទក់).. បន្ទាប់មក គាត់បានលើកក្រដាស១០០ដុល្លារនោះមក ហើយបង្ហាញទៅកាន់អ្នកចូលរួមទាំងអស់ឲ្យឃើញថាក្រដាសប្រាក់១០០ដុល្លារនេះខ្ទក់ខ្ទីរ និងប្រឡាក់ដី។ គាត់ក៏បានសួរទៀតថា៖ អ្នកណាខ្លះនៅតែចង់បាន? មិនខុសពីមុនៗទេ អ្នកចូលរួមទាំងអស់នៅតែលើកដៃគ្រប់គ្នា។ គាត់ក៏បាននិយាយថា៖ មិត្តទាំងឡាយអើយ! ខ្ញុំទើបតែបង្ហាញមេរៀនដ៏មានសារៈសំខាន់មួយទៅអ្នក។ មិនថាខ្ញុំបានធ្វើអ្វីទៅលើលុយនោះទេ អ្នកនៅតែចង់បានវា ព្រោះតម្លៃរបស់វាមិនបានធ្លាក់ចុះទេ។ វានៅតែជាក្រដាស១០០ដុល្លារ។ មានច្រើនដងណាស់ដែលជីវិតរបស់យើងត្រូវបានជួបឧបសគ្គ និងជួបនឹងរឿងហេតុអាក្រក់ៗ។ យើងធ្លាប់បានសម្រេចចិត្តខុស ឬជួបជាមួយនឹងស្ថានភាពដ៏យ៉ាប់យឺនក្នុងជីវិត។ ជួនកាលយើងមានអារម្មណ៍ថាខ្លួនយើងគ្មានតម្លៃ។ ប៉ុន្តែទោះជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកនឹងមិនបាត់បង់តម្លៃរបស់ខ្លួនអ្នកឡើយ។ អ្នកជាមនុស្សពិសេស ចូរកុំភ្លេចតម្លៃរបស់អ្នក!

ក្តីស្រឡាញ់ពិត

ក្តីស្រឡាញ់ពិត មានគ្រួសារអ្នកមានមួយមានកូនប្រុសតែម្នាក់គត់។ កូនប្រុសនោះជាមនុស្សឧស្សាហ៍ ឆ្លាតវាងវៃ និងប្រឹងប្រែងទាំងរៀនសូត្រ ទាំងធ្វើការងារ។ នៅពេលដែលកូននោះចូលដល់វ័យដែលអាចរៀបចំអនាគតគ្រួសារបាន ឪពុកមា្តយក៏បានរៀបចំឲ្យជួបកូនក្រមុំអ្នកមានម្នាក់ ។ កូនប្រុស៖ ប៉ាម៉ាក់… កូនមិនត្រូវការកូនក្រមុំដែលប៉ាម៉ាក់រកឲ្យនោះទេ! នាងសោះកក្រោះ ឆាប់ខឹង ឆេវឆាវ និងមិនចេះធ្វើអ្វីទាំងអស់។ ខ្ញុំស្រឡាញ់ និងចង់រៀបការជាមួយមនុស្សស្រីណាដែលប្រឹងប្រែងធ្វើការងារ តស៊ូ អត់ធ្មត់ និងមានក្តីសង្ឃឹមក្នុងជីវិត។ ឪពុកម្តាយ៖ នាងជាអ្នកណា? កូនប្រុស៖ អ្នកបំរើរបស់យើង! ប៉ាម៉ាក់មិនដែលឃើញចំនុចល្អអំពីនាងខ្លះទេ? នាងធ្វើការតាំងពីព្រលឹមរហូតដល់ព្រលប់ដោយគ្មានត្អូញត្អែរមួយម៉ាត់ទេ.. នាងជាមនុស្សឆ្លាត និងស្មោះត្រង់.. នាងចិត្តធ្ងន់ណាស់! ភ្លាមនោះឪពុកម្តាយទាំងពីរនាក់នោះបានខឹងយ៉ាងខ្លាំង ព្រោះគាត់ចង់ឲ្យកូនរបស់គាត់មានទ្រព្យសម្បត្តិច្រើនជាងនេះទៀត។ ក្រោយមកពួកគាត់ក៏បានសម្រេចចិត្តដេញនារីអ្នកបំរើនោះចេញពីផ្ទះ.. តែកូនប្រុសរបស់គាត់មិនអាចបំភ្លេចនាងបានឡើយ។ ប៉ុន្មានសប្តាហ៍ក្រោយមក ឪពុកបាននិយាយទៅកាន់កូនប្រុសថា៖ បើឯងចង់រៀបការជាមួយស្រីអ្នកក្រនោះ.. ចេញពីផ្ទះរបស់យើងទៅ! យើងនឹងមិនឲ្យអ្វីទៅឯងទេ សូម្បីមួយសេន។ កូនប្រុសនោះក៏បានឆ្លើយតបថា៖ មិនអីទេប៉ា! អ្វីដែលមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំ គឺក្តីស្រឡាញ់ដ៏ស្មោះត្រង់។ ខ្ញុំនឹងចេញពីផ្ទះនេះ តែក៏មិនមែនមានន័យថាខ្ញុំមិនស្រលាញ់លោកទាំងពីរដែរ..!  កូនប្រុសនោះក៏បានទៅរស់នៅជាមួយនារីអ្នកក្រនោះ ហើយយកគ្នាជាប្តីប្រពន្ធដោយចិត្តនិងចិត្តដែលពោរពេញទៅដោយក្តីស្រឡាញ់។ មិនយូរប៉ុន្មាន ម្តាយរបស់កូនប្រុសនោះក៏បានមកលេងកូនដោយបានស្នាក់នៅជាមួយចំនួនមួយថ្ងៃ។ គាត់ក៏បាននិយាយទៅកាន់កូនប្រុសតែមួយរបស់គាត់ថា៖ កូនប្រុសសម្លាញ់! យើងញ៉ាំម្ហូបឆ្ងាញ់ៗនៅផ្ទះយើង តែកូនញ៉ាំតែនំប៉័ងក្រៀមនៅទីនេះ។ នៅផ្ទះយើងកូនគេងគ្រែដែលមានពូកទន់ តែកូនគេងក្រាលកន្ទេលនៅទីនេះ។ កូនពិតជាសប្បាយចិត្តមែនឬ? កូនប្រុស៖…

លាងសម្អាតពែងរបស់អ្នក

លាងសម្អាតពែងរបស់អ្នក ខ្ញុំបានចាប់ផ្តើមការងារថ្មីនៅការិយាល័យតូចមួយ ដែលមានគ្នាបួននាក់។ នៅការិយាល័យនោះ មានម៉ាស៊ីនចម្រោះទឹកស្អាតមួយសម្រាប់ប្រើប្រាស់រួមគ្នា។ មានមិត្តរួមការងារម្នាក់បានត្អូញត្អែរថា ទឹកដែលបានចម្រោះនោះមិនមានអនាម័យល្អនោះទេ។ គាត់បានរអ៊ូជាប់គ្នាបីបួនថ្ងៃ តែគាត់ឆ្ងល់ថាហេតុអ្វីបានជាខ្ញុំផឹកទឹកដែលចេញពីម៉ាស៊ីនតែមួយ តែខ្ញុំមិនមានបញ្ហាអ្វីឡើយ។ ក្រោយមក គាត់បានរកឃើញថា បញ្ហាគឺកើតមកពីពែងរបស់គាត់។គាត់មិនបានលាងសម្អាតពែងនោះទេ ហើយពែងដែលគាត់ប្រើនោះមានមេរោគនៅជាប់ជាមួយ។ បន្ទាប់ពីគាត់បានលាងពែងហើយ គាត់បានផឹកទឹកនោះដោយគ្មានបញ្ហាអ្វីទាំងអស់។ ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ តែយើងអាចមើលទៅក្នុងសង្គមដែលយើងរស់នៅ។ យើងងាយនឹងបន្ទោសអ្នកដទៃ និងរបស់ផ្សេងៗណាស់ តែយើងមិនសូវដែលបន្ទោសខ្លួនយើងទេ។ អ្នកឯងប្រកាន់ណាស់ អ្នកឯងឬកណាស់ អ្នកឯងជាអ្នកបង្ករបញ្ហា…។ល។  ខ្ញុំដឹងថានៅលើពិភពលោកនេះ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែជួនកាលយើងត្រូវឈានជើងមកក្រោយមួយជំហ៊ាន រួចសួរខ្លួនឯងនូវសំនួរពិបាកៗមួយចំនួន៖ ១. តើយើងអាចដោះស្រាយវាឲ្យល្អជាងនេះបានទេ? ២. តើបេះដូងរបស់យើងបរិសុទ្ធដែរឬទេ? ៣. តើយើងអាចដោះស្រាយបញ្ហានេះដោយក្តីសណ្តោសបានដែរឬទេ? ខ្ញុំចង់ឲ្យអ្នកដឹងថា អ្នកត្រូវធ្វើឲ្យចិត្តរបស់អ្នកស្អាតស្អំសិន ពីព្រោះនៅពេលដែលស្អាតស្អំ ជីវិតរបស់អ្នកនឹងប្រសើរឡើង។ ប្រភព៖ www.values.com