វិធានការទប់ស្កាត់ និងការពារពីជម្ងឺ COVID-19

១. វីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) គឺជាសមាជិកថ្មីក្នុងគ្រួសារ វីរុសកូរ៉ូណា។ ២. ជម្ងឺសារ SARS ក៏បណ្តាលមកពីសមាជិកមួយរបស់គ្រួសារវីរុសកូរ៉ូណានេះដែរ។៣. វីរុសកូរ៉ូណានេះខ្លាចការំរស្មីអ៊ុលត្រាវីយូលេត និងកម្តៅ។ ៤. វានឹងងាប់បើសិនជានៅក្រោមសីតុណ្ហភាព ៥៦អង្សារសេរយៈពេល៣០នាទី ឬអាល់កុល៧៥ភាគរយ។៥. វាឆ្លងដោយការប៉ះពាល់ផ្ទាល់ ឬប្រយោល។៦. អ្នកឆ្លងជម្ងឺនេះអាចនឹងមិនមានអារៈអ្វីទាំងអស់រហូតដល់១៤ថ្ងៃ។៧. អ្នកឆ្លងជម្ងឺនេះអាចនឹងកើនកំដៅក្នុងខ្លួនខ្លាំងចាប់ពី៣៧.៥អង្សារសេឡើង ក្អក ពិបាកដកដង្ហើម អស់កម្លាំងល្អិតល្អៃ..៨. មិនទាន់មានវ៉ាក់សាំងសម្រាប់ការពារមេរោគនេះនៅឡើយទេ។៩. អ្នកផ្ទុកមេរោគនេះអាចព្យាបាលជាសះស្បើយបាន បើព្យាបាលទាន់ពេល។ ការព្យាបាល គឺរក្សាកំដៅក្នុងខ្លួនអោយនៅទាបធម្មតា បញ្ឈប់ការក្អកស្ងួត ផ្តល់របបអាហារូបត្ថម្ភអោយល្អដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងរស់នៅប្រកបដោយអនាម័យ។ ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា នាពេលបច្ចុប្បន្ននេះមានជម្ងឺរលាកសួតដែលបង្ករឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដែលហៅកាត់ថា COVID-19 បាននឹងកំពុងរីករាលដាលពាសពេញពិភពលោក។ ជម្ងឺនេះងាយនឹងឆ្លង ហើយវាសំងំនៅក្នុងខ្លួនយើងរហូតដល់១៤ថ្ងៃទើបវាបញ្ចេញសកម្មភាព ដែលនេះជាចំនុចគ្រោះថ្នាក់មួយដែលយើងពិបាននឹងការពារ និងកត់សំគាល់ថាអ្នកណាមានផ្ទុកមេរោគថ្មីនេះណាស់។ ជាមួយបទពិសោធន៍ជាក់ស្តែងដែលរដ្ឋាភិបាលចិនបានជួប និងទទួលបានជោគជ័យ គណៈកម្មាធិការសុខាភិបាលខេត្តយូនណាន បានចងក្រងជាឯកសារត្រីវិស័យមួយសម្រាប់ណែនាំ និងអប់រំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ថ្នាក់ដើម្បីប្រតិបត្តិតាមស្កង់ដារមួយដែលរដ្ឋចិនបានធ្វើ និងទទួលបានជោគជ័យ។ សូមអានឯកសារដូចខាងក្រោម៖ សូមមេត្តារស់នៅប្រកបដោយអនាម័យ និងកុំទៅចូលរួមកម្មវិធីដែលមានមនុស្សច្រើន។